បើយើងមិនប្រយុទ្ធដើម្បីពលរដ្ឋដែលយើងស្រលាញ់ទេ យើងកុំបាច់កើតទុក្ខ ឬសោកស្ដាយពេលអ្នកដែលយើងស្រលាញ់នោះបានបាត់បង់។ អ្នកដឹកនាំឱ្យតែពិតជាស្រលាញ់ពលរដ្ឋ លោកពិតជាតស៊ូ ខិតខំ ការពារ និងប្រយុទ្ធខ្លាំងណាស់ដើម្បីរក្សាប្រជាពលរដ្ឋឱ្យបានសេចក្ដីសុខ ឬបានរីកចម្រើន។ មានតែមនុស្សមិនស្រលាញ់ពិត ឬមិនស្រលាញ់ទេ ទើបគេមិនខ្វល់រវល់នឹងចង់ការពារ ថែរក្សា ឬប្រយុទ្ធនោះ ហើយថែមទាំងឆ្លៀតឱកាសបង្កើតព័ត៌មានមិនពិតថែមទៀត។
ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ បានដឹកនាំក្រុមការងារ ចុះណែនាំ បិទខិត្តប័ណ្ណ និងអប់រំផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយមេរោគកូរ៉ូណា (Covid-19) នៅក្នុងឃុំគងជ័យ ស្រុកអូររាំងឪ។
ក្នុងសកម្មភាពនេះដែរ លោកអភិបាលស្រុក បានណែនាំដល់ប្រជាពលរដ្ឋ នូវវិធានការបង្ការការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមជាសកលនេះ តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអាការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរុស។







0 comments:
Post a Comment