ឃុំទាំង៧ នៃស្រុកអូររាំងឪសហការអនុវត្តន៍ផ្សព្វផ្សាយនូវសេចក្ដីណែនាំដើម្បីទប់ស្កាត់កូវីដ-១៩ ក្នុងមូលដ្ឋានស្រុក


ទាំងនេះគឺជាសកម្មភាពក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងស្រុកអូររាំងឪ ដែលទើបត្រឡប់មកពីក្រៅប្រទេស និងបណ្ដាខេត្ត អំពីវិធានការ សេចក្ដីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តត្បូងឃ្មុំ និងរដ្ឋបាលស្រុកអូររាំងឪ ដើម្បីបង្ការ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមចូលរួមទាំងអស់គ្នា ដើម្បីភូមិ ឃុំ ស្រុកយើងគ្មានកូវីដ-១៩។ (ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០)






ដោយឡែកនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងបុគ្គលិកមណ្ឌលសុខភាព បន្តធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងស្រុកអូររាំងឪ ពិសេសអ្នកដែលទើបត្រឡប់មកពីក្រៅប្រទេស និងបណ្ដាខេត្ត អំពីវិធានការ សេចក្ដីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តត្បូងឃ្មុំ និងរដ្ឋបាលស្រុកអូររាំងឪ ដើម្បីបង្ការ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមចូលរួមទាំងអស់គ្នា ដើម្បីភូមិ ឃុំ ស្រុកយើងគ្មានកូវីដ-១៩។ 📢📢📢





         រដ្ឋបាលស្រុកអូររាំងឪ

0 comments:

Post a Comment