កម្ពុជាជាប់លេខ៣ ក្នុងពិភពលោក និងលេខ១ នៅអាស៊ីលើការគ្រប់គ្រងកូវីដ-១៩ ល្អជាងគេ
ប្រវត្តិ និងសាវតាស្រុកអូររាំងឪ ជាកិច្ចការសិក្សាស្រាវជ្រាវ និងចងក្រងក្រោមការដឹកនាំសម្របសម្រួលរបស់លោក ងូន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ
ឯកសារនេះត្រូវបានដាក់ឱ្យអ្នកសិក្សាស្រាវជ្រាវ ឬអ្នកចង់ដឹងអំពីសាវតារបស់ស្រុកអូររាំងឪទាញយកមកធ្វើជាមូលដ្ឋានក្នុងការស្វែងយល់ និងជាគន្លឹះដល់ប្អូនៗជំនាន់ក្រោយបានយល់ដឹងផងដែរ។
យើងជឿថា ក្នុងសម័យកាលនីមួយៗរបស់ស្រុកអូររាំងឪ
គឺពិតជាពុំមែនកើតឡើងដោយចៃដន្យឡើយ ហើយ ចាប់តាំងពីការបំបែកស្រុកអូររាំងឪចេញពីស្រុកកោះសូទិន
នៅឆ្នាំ១៩៧៣ (ឆ្នាំ១៩៧០-១៩៧៣
ជាតំបន់ពិសេសអូររាំងឪ) នេះមកក៏ពុំមែនមានអ្នកគ្រប់គ្រងតែម្នាក់ដែលអាចកសាង
និងអភិវឌ្ឍន៍សមិទ្ធផលនានាបានរហូតមកដល់សព្វថ្ងៃនេះដែរ។
ប្រាកដណាស់ថាមានអ្នកមានឆន្ទៈ ចំណេះដឹង មានសមត្ថភាព
មកដឹកនាំគ្រប់គ្រងជាបន្ដបន្ទាប់ តែជាអកុសល យើងពុំសូវមានឯកសារ
ឬកំណត់ហេតុឱ្យបានគ្រប់គ្រាន់អំពីហេតុការណ៍
ស្ដីពីសកម្មភាពនានាដែលបង្ហាញព័ត៌មានជាក់លាក់ណាមួយឱ្យយើងដឹងនូវស្នាដៃ ព្រឹត្តិការណ៍
សកម្មភាពដឹកនាំ-គ្រប់គ្រង ដើម្បីទុកជាឯកសារ (តឹកតាង)
និងជាក្បួនតម្រាឱ្យកូនចៅជំនាន់ក្រោយបានសិក្សា ឈ្វេងយល់ ជាទុនមូលដ្ឋានក្នុងការយល់ដឹងអំពីប្រវត្តិ
និងសាវតានៃស្រុកអូររាំងឪ។
ដោយមើលឃើញនូវកង្វះខាតឯកសារពាក់ព័ន្ឋនឹងស្រុកអូររាំងឪសម្រាប់ឱ្យមហាជន
និងប្អូនៗសិស្សានុសិស្ស សិក្សាស្រាវជ្រាវ និងដើម្បីផ្សព្វផ្សាយឡើងវិញនូវប្រវត្តិ
និងសាវតានៃស្រុកអូររាំងឪឱ្យបានទូលំទូលាយទៅកាន់មនុស្សគ្រប់រូបដែលចង់ចេះ
ចង់ដឹងទាក់ទងនឹងស្រុកអូររាំងឪ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំសហការីធ្វើការសិក្សាស្រាវជ្រាវ ប្រមែប្រមូលឯកសារពាក់ព័ន្ឋនានា
និងបានសាកសួរចាស់ព្រឹទ្ធាចារ្យជាច្រើនរូបដែលធ្លាប់ឆ្លងកាត់ច្រើនជំនាន់មកហើយ ដើម្បីធ្វើការចងក្រងនូវឯកសារនេះផ្សព្វផ្សាយជាសាធារណដល់មហាជន
និងទុកជាទិន្នន័យសំខាន់សម្រាប់កូនចៅជំនាន់ក្រោយមានមូលដ្ឋានក្នុងការយល់ដឹងអំពីប្រវត្តិ
និងសាវតានៃស្រុកអូររាំងឪ។
អាស្រ័យហេតុនេះ ទើបយើងខ្ញុំខិតខំសិក្សាស្រាវជ្រាវ ចងក្រងនូវឯកសារ ប្រវត្តិ
និងសាវតានៃស្រុកអូររាំងឪ
សម្រាប់ជាប្រយោជន៍ដល់សាធារណជនទូទៅសិក្សាស្រាវជ្រាវបន្ត។
យើងខ្ញុំសង្ឃឹមថាឯកសារនេះនឹងជួយដល់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹង អំពីប្រវត្តិ និងសាវតានៃស្រុកអូររាំងឪ ទោះមិនបានច្រើន តែក៏អាចរាប់ថាជាចំណែកតូចមួយ ជាមូលដ្ឋានសម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយផងដែរ។
សូមទាញយកឯកសារទាំងមូល 👉 នៅត្រង់នេះ
សូមអរគុណ!!
ដំរិលឆ្ពោះទៅមុខ៖ ទិសស្លោកអភិវឌ្ឍន៍ឃុំដំរិល ប្រែក្លាយពីឃុំសាមញ្ញ ទៅជាឃុំដែលមានមុខមាត់ថ្មី
ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំ នៃឃុំដំរិល បានចុះពិនិត្យមើលការសាងសង់ផ្លូវបេតុង ១ខ្សែ ស្មើនឹង ៤៨០ម៉ែត្រ នៅភូមិខ្នប់ដំរីជើង និងភូមិខ្នប់ដំរីត្បូង ដែលជាថវិកាអភិវឌ្ឍន៍ឃុំដំរិល។
ការការពារ និងស្មារតីចូលរួមថែរក្សារាល់សមិទ្ធិផលដែលបានកើតឡើងនៅក្នុងឃុំ គឺជាកិច្ចការចាំបាច់បំផុត ព្រោះថាសមិទ្ធិផលទាំងអស់នេះ គឺបានកើតឡើងពីការយកចិត្តទុកថ្នាក់របស់ថ្នាក់ដឹកនាំស្រុក ដែលមានលោក ងួន ប៊ុណ្ណាន ជាអភិបាលស្រុក ដឹកនាំសម្របសម្រួលដល់ឃុំទាំង ៧ នៅក្នុងមូលដ្ឋាន ពិសេសក្រុមប្រឹក្សាឃុំដំរិល ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរស្រុក និងឃុំ។ នេះជាការលើកឡើងរបស់គណៈអភិបាលស្រុក នៅពេលជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុក។ លោកបានបន្ថែមថា អាជ្ញាធរស្រុកបានដាក់ទិសដៅលើផ្លូវអទិភាពសំខាន់ៗ ជាពិសេសលើផ្លូវដែលមានកាលំបាកហើយប្រជាពលរដ្ឋធ្វើចរាចរណ៍ច្រើន ។ ចំពោះមុខប្រជាពលរដ្ឋទូទៅដែលបានចូលរួមពិធីនានា ពិសេសពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផល ផ្នែកហេដ្ឋារចនាសម្ព័ន្ធទូទាំងស្រុកអូររាំងឪ។ ឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ នឹងទទួលបានផ្លូវល្អ ស្អាត មានគុណភាព និងងាយស្រួលក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អាជ្ញាធរស្រុក-ឃុំ ដែលបានផ្តល់ផ្លូវកៅស៊ូ និងបេតុងខ្វាត់ខ្វែងនៅគ្រប់ទីកន្លែង ពិសេសនៅតំបន់នេះផ្ទាល់ ដែលកន្លងមកផ្លូវនេះមានការលំបាកខ្លាំង (នៅតំបន់ខ្លះនៃស្រុកអូររាំងឪ ប្រជាពលរដ្ឋបានបញ្ជាក់ថា សូម្បីតែយល់សប្តក៏មិនហ៊ានផង ថាបានផ្លូវកៅស៊ូ និងភ្លើងអគ្គីសនីប្រើប្រាស់ដូចសព្វថ្ងៃ)។ នេះជាការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់មូលដ្ឋាន លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ បានស្ថាបនា និងជួសជុលផ្លូវជាច្រើនខ្សែសម្រាប់ឱ្យប្រជាជនងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។ ហើយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវបេតុងត្រូវបានកំណត់ជាអទិភាពនៅក្នុងគម្រោងសាងសង់ផ្លូវស្ទើរគ្រប់ទីកន្លែងនៅទូទាំងស្រុក។ ការស្ថាបនាផ្លូវត្រូវបានផ្តោតសំខាន់យ៉ាងខ្លាំងទៅលើគុណភាព អាយុកាលនៃផ្លូវ ផ្គួបផ្សំជាមួយនឹងការចំណាយទាំងពេលវេលា និងថវិការរបស់រដ្ឋជាមួយគ្នាផងដែរ។
សូមបញ្ជាក់ថា៖ កំណាត់ផ្លូវមួយខ្សែនេះ ស្ថិតនៅក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត សំដៅដល់ការពង្រីកសក្ដានុពលសេដ្ឋកិច្ចថែមទៀតផងដែរ។
លោកអភិបាលស្រុកក៏បានសំណូមមពរឱ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលទាំងចាស់ និងថ្មី របស់រាជរដ្ឋាភិបាលដែលបានផ្តល់ឱ្យ ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
*គួរបញ្ជាក់ដែរថាឃុំដំរិល ជាឃុំមួយក្នុងចំណោមឃុំទាំង ៧នៃស្រុកអូររាំងឪដែលមានព្រំប្រទល់៖
-ខាងជើង ជាប់ឃុំជីគរ ស្រុកត្បូងឃ្មុំ
-ខាងកើត ជាប់ឃុំដូនតី ស្រុកពញាក្រែក
-ខាងលិច ជាប់ឃុំទួលសូភី និងឃុំចក ស្រុកអូររាំងឪ
-ខាងត្បូង ជាប់ឃុំចក ស្រុកអូររាំងឪ
ផ្លូវបេតុងថ្មីចំនួន ២ខ្សែកំពុងត្រូវបានសាងសង់បន្តបន្ទាប់ នៅមូលដ្ឋានស្រុកអូររាំងឪ ក្នុងអាណត្តិដឹកនាំរបស់លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ
ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុក និងសហការី លោកមេឃុំ ក្រុមប្រឹក្សាឃុំគងជ័យ អញ្ជើញពិនិត្យដំណេីរការស្ថាបនាផ្លូវអាមេចំនួន ០៤ខ្សែ ប្រវែងសរុប ១,០៣៣ម៉ែត្រ ទទឹង ០៥ម៉ែត្រ ក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាគម្រោងអភិវឌ្ឍន៍ស្រុកឆ្នាំ២០២០ ដែលវិភាជន៍ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា។
រក្សាសន្ដិភាព បន្តអភិវឌ្ឍន៍ នេះជាទិសស្លោកនៃចក្ខុវិស័យក្នុងការអភិវឌ្ឍសមិទ្ធផលនានាក្នុងមូលដ្ឋាន របស់លោកអភិបាលស្រុកអូររាំងឪ។ (មានសន្តិភាព មានការអភិវឌ្ឍ)











































