This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

អភិបាលស្រុកអូររាំងឪ៖ សន្តិភាពបានប្រែក្លាយទុក្ខលំបាករបស់ប្រជាពលរដ្ឋមកជាភាពរីករាយ មានការអភិវឌ្ឍ និងសុភមង្គលគ្រួសារ។


ស្រុកអូររាំងឪ៖ ព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យការស្ថាបនាផ្លូវក្រាលកៅស៊ូ ចាប់ពីផ្លូវជាតិលេខ១១ កាត់តាមវត្តស្ទឹងអង្កាញ់ ភូមិ២៧ ឃុំព្រះធាតុ ស្រុកអូររាំងឪ ឆ្ពោះទៅភូមិជើងឡង ភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ស្ថាបនាដោយក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ។  ប្រជាពលរដ្ឋសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន តាមរយៈក្រសួងអភិវឌ្ឍជនបទ មន្ទីរអភិវឌ្ឍជនបទ ដែលបានផ្តល់ផ្លូវកៅស៊ូខ្វាត់ខ្វែងនៅគ្រប់ទីកន្លែង ពិសេសនៅតំបន់នេះផ្ទាល់ ដែលកន្លងមកផ្លូវនេះមានការលំបាកយ៉ាងខ្លាំង (ប្រជាពលរដ្ឋបានបញ្ជាក់ថា សូម្បីតែយល់សប្តក៏មិនហ៊ានផង ថាបានផ្លូវកៅស៊ូ និងភ្លើងអគ្គីសនីប្រើប្រាស់ដូចសព្វថ្ងៃ)។ នេះជាការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់មូលដ្ឋាន លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ បានស្ថាបនា និងជួសជុលផ្លូវជាច្រើនខ្សែសម្រាប់ឱ្យប្រជាជនងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។ ហើយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវបេតុងត្រូវបានកំនត់ជាអទិភាពនៅក្នុងគម្រោងសាងសង់ផ្លូវស្ទើរគ្រប់ទីកន្លែងនៅទូទាំងស្រុក។ ការស្ថាបនាផ្លូវត្រូវបានផ្តោតសំខាន់យ៉ាងខ្លាំងទៅលើគុណភាព អាយុកាលនៃផ្លូវ ផ្គួបផ្សំជាមួយនឹងការចំណាយទាំងពេលវេលា និងថវិការរបស់រដ្ឋជាមួយគ្នាផងដែរ។


រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលស្រុកមានគម្រោងស្ថាបនាផ្លូវបេតុងជាច្រើននៅក្នុងមូលដ្ឋាន ព្រោះនៅមានផ្លូវជាច្រើនខ្សែទៀតដែលអាជ្ញាធរស្រុកត្រូវបន្តស្ថាបនា ដើម្បីឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ងាយស្រួលក្នុងការធ្វើដំណើរទៅប្រកបការងារ ក៏ដូចជាធូរស្រាលក្នុងការដឹកកសិផលផ្សេងៗ ឆ្លងកាត់ទៅកាន់ទីផ្សារ។ លោកបានបន្ថែមថា អាជ្ញាធរស្រុក បានដាក់ទិសដៅលើផ្លូវអទិភាពសំខាន់ៗ ជាពិសេសលើផ្លូវដែលមានកាលំបាកហើយប្រជាពលរដ្ឋធ្វើចរាចរណ៍ច្រើន ។


សូមបញ្ជាក់ថា៖ កំណាត់ផ្លូវមួយខ្សែនេះ ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវនេះអាចសម្រួលដល់ការតភ្ជាប់ជាមួយភូមិ-ឃុំផ្សេងៗក្នុងស្រុក សំដៅដល់ការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្មថែមទៀតផងដែរ។


លោកអភិបាលស្រុកក៏បានសំណូមមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលទាំងចាស់ និងថ្មី របស់រាជរដ្ឋាភិបាលដែលបានផ្តល់ឲ្យ ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

ពាក់ព័ន្ឋនឹងផ្លូវកៅស៊ូនេះ គណនី Facebook ផ្លូវការរបស់លោកអភិបាលស្រុកបានលើកឡើងថា៖ ប្រជាពលរដ្ឋរីករាយអបអរយ៉ាងខ្លាំង ក្រោយទទួលបានផ្លូវកៅស៊ូនេះ។
============
អរគុណសម្តេចតេជោ
អរគុណសន្តិភាព  អរគុណរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍជនបទ  មន្ទីរអភិវឌ្ឍជនបទ ដែលបានផ្តល់ផ្លូវកៅស៊ូខ្វាត់ខ្វែង ដល់តំបន់ដែលកន្លងមកផ្លូវមានការលំបាកយ៉ាងខ្លាំងនាពេលកន្លងមក (ប្រជាពលរដ្ឋបញ្ជាក់ថាសូម្បីយល់សប្តិ៍ ក៏មិនដែលហ៊ានគិតថាបានផ្លូវកៅស៊ូ និងភ្លើងអគ្គីសនីប្រើប្រាស់ដែរ ) សម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងសិស្សធ្វើដំណើរបានស្រួល (ពួកគាត់បន្ថែមថារដូវភ្លៀងកូនគាត់ទៅរៀនដួលប្រលាក់ខោអាវអស់ហើយ) ពីផ្លូវជាតិលេខ១១ កាត់តាមវត្ត ស្ទឹងអង្កាញ់ទៅភ្ជាប់និងផ្លូវ ជើងឡង ភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ។26/02/2020
សូមអញ្ជើញទស្សនានូវកម្រងរូបភាពខាងក្រោម៖