អភិបាលស្រុកអូររាំងឪចូលរួមផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅមូលដ្ឋានស្រុកអូររាំងឪ



ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ បានដឹកនាំក្រុមការងារ ចុះណែនាំនិងអប់រំផ្សព្វផ្សាយស្តីពី ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជម្ងឺរលោកផ្លូវដង្ហើម បង្កឡើងដោយមេរោគកូរ៉ូណា (Covid-19) នៅក្នុងឃុំគងជ័យ ស្រុកអូររាំងឪ។



ក្នុងសកម្មភាពនេះដែរ លោកអភិបាលស្រុកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់នូវវិធានការបង្ការការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមជាសកលនេះតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរុស។















Facebook: រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

0 comments:

Post a Comment