Home »
ពត៌មានផ្សេងៗ
» ស្រុកអូររាំងឪ៖ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរាជការសាលាស្រុករួមគ្នាបរិច្ចាគប្រាក់បៀវត្សមួយផ្នែកដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរដ្ឋាភិបាល
ស្រុកអូររាំងឪ៖ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរាជការសាលាស្រុករួមគ្នាបរិច្ចាគប្រាក់បៀវត្សមួយផ្នែកដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយរដ្ឋាភិបាល
នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ នេះ ដើម្បីជាការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ បានយកមកបែងចែកបន្តដល់មន្ត្រីរាជការតាមការិយាល័យ អង្គភាពនានានៃរដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែកស្រុក អង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលឃុំ បណ្ដាញនារីឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមណ្ឌលសុខភាពឃុំទាំង៧។
ជាមួយគ្នានេះដែរ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរាជការសាលាស្រុក បានរួមគ្នាផ្ដល់ប្រាក់បៀវត្សមួយចំនួន ក្នុងមួយខែ រយៈពេលពី ០៣ ទៅ ០៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) ដេីម្បីប្រេីប្រាស់ក្នុងបេសកកម្មដ៏លំបាកមួយនេះ។
@អនុស្សាវរីយ៍ស្រុកអូររាំងឪ















0 comments:
Post a Comment