ឯកសារនេះត្រូវបានដាក់ឱ្យអ្នកសិក្សាស្រាវជ្រាវ ឬអ្នកចង់ដឹងអំពីសាវតារបស់ស្រុកអូររាំងឪទាញយកមកធ្វើជាមូលដ្ឋានក្នុងការស្វែងយល់ និងជាគន្លឹះដល់ប្អូនៗជំនាន់ក្រោយបានយល់ដឹងផងដែរ។
យើងជឿថា ក្នុងសម័យកាលនីមួយៗរបស់ស្រុកអូររាំងឪ
គឺពិតជាពុំមែនកើតឡើងដោយចៃដន្យឡើយ ហើយ ចាប់តាំងពីការបំបែកស្រុកអូររាំងឪចេញពីស្រុកកោះសូទិន
នៅឆ្នាំ១៩៧៣ (ឆ្នាំ១៩៧០-១៩៧៣
ជាតំបន់ពិសេសអូររាំងឪ) នេះមកក៏ពុំមែនមានអ្នកគ្រប់គ្រងតែម្នាក់ដែលអាចកសាង
និងអភិវឌ្ឍន៍សមិទ្ធផលនានាបានរហូតមកដល់សព្វថ្ងៃនេះដែរ។
ប្រាកដណាស់ថាមានអ្នកមានឆន្ទៈ ចំណេះដឹង មានសមត្ថភាព
មកដឹកនាំគ្រប់គ្រងជាបន្ដបន្ទាប់ តែជាអកុសល យើងពុំសូវមានឯកសារ
ឬកំណត់ហេតុឱ្យបានគ្រប់គ្រាន់អំពីហេតុការណ៍
ស្ដីពីសកម្មភាពនានាដែលបង្ហាញព័ត៌មានជាក់លាក់ណាមួយឱ្យយើងដឹងនូវស្នាដៃ ព្រឹត្តិការណ៍
សកម្មភាពដឹកនាំ-គ្រប់គ្រង ដើម្បីទុកជាឯកសារ (តឹកតាង)
និងជាក្បួនតម្រាឱ្យកូនចៅជំនាន់ក្រោយបានសិក្សា ឈ្វេងយល់ ជាទុនមូលដ្ឋានក្នុងការយល់ដឹងអំពីប្រវត្តិ
និងសាវតានៃស្រុកអូររាំងឪ។
ដោយមើលឃើញនូវកង្វះខាតឯកសារពាក់ព័ន្ឋនឹងស្រុកអូររាំងឪសម្រាប់ឱ្យមហាជន
និងប្អូនៗសិស្សានុសិស្ស សិក្សាស្រាវជ្រាវ និងដើម្បីផ្សព្វផ្សាយឡើងវិញនូវប្រវត្តិ
និងសាវតានៃស្រុកអូររាំងឪឱ្យបានទូលំទូលាយទៅកាន់មនុស្សគ្រប់រូបដែលចង់ចេះ
ចង់ដឹងទាក់ទងនឹងស្រុកអូររាំងឪ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំសហការីធ្វើការសិក្សាស្រាវជ្រាវ ប្រមែប្រមូលឯកសារពាក់ព័ន្ឋនានា
និងបានសាកសួរចាស់ព្រឹទ្ធាចារ្យជាច្រើនរូបដែលធ្លាប់ឆ្លងកាត់ច្រើនជំនាន់មកហើយ ដើម្បីធ្វើការចងក្រងនូវឯកសារនេះផ្សព្វផ្សាយជាសាធារណដល់មហាជន
និងទុកជាទិន្នន័យសំខាន់សម្រាប់កូនចៅជំនាន់ក្រោយមានមូលដ្ឋានក្នុងការយល់ដឹងអំពីប្រវត្តិ
និងសាវតានៃស្រុកអូររាំងឪ។
អាស្រ័យហេតុនេះ ទើបយើងខ្ញុំខិតខំសិក្សាស្រាវជ្រាវ ចងក្រងនូវឯកសារ ប្រវត្តិ
និងសាវតានៃស្រុកអូររាំងឪ
សម្រាប់ជាប្រយោជន៍ដល់សាធារណជនទូទៅសិក្សាស្រាវជ្រាវបន្ត។
យើងខ្ញុំសង្ឃឹមថាឯកសារនេះនឹងជួយដល់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹង អំពីប្រវត្តិ និងសាវតានៃស្រុកអូររាំងឪ ទោះមិនបានច្រើន តែក៏អាចរាប់ថាជាចំណែកតូចមួយ ជាមូលដ្ឋានសម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយផងដែរ។
សូមទាញយកឯកសារទាំងមូល 👉 នៅត្រង់នេះ
សូមអរគុណ!!
0 comments:
Post a Comment