ព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមជាមួយក្រុមការងារថ្នាក់ខេត្ត លោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុក លោក លី ណារិន ប្រធានក្រុមប្រឹក្សាស្រុក និងក្រុមការងារថ្នាក់ស្រុក ឃុំ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយ:សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឧបត្ថម្ភជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ស្ត្រីមេម៉ាយ និងជនពិការចំនួន ៦១គ្រួសារ នៅឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន ២០,០០០រៀល។
សូមទស្សនានូវកម្រងរូបភាពខាងក្រោម៖
@អនុស្សាវរីយ៍ស្រុកអូររាំងឪ









































