លោក ឈីន សុខជា អភិបាលរងស្រុកអូររាំងឪ៖ អ្វីៗដែលយើងធ្វើ គឺដើម្បីប្រជាពលរដ្ឋស្រុកអូររាំងឪ



រសៀលថ្ងៃនេះ លោក ឈីន សុខជា អភិបាលរងស្រុកអូររាំងឪ បានចូលរួមជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមៀន ចុះបិទខិត្តប័ណ្ណ និងផ្សព្វផ្សាយអំពីវិធានការនានារបស់ក្រសួងសុខាភិបាល និងជំនាញពាក់ព័ន្ធ ជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិមួយចំនួន ក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងសកម្មភាពនេះ លោកបានមានប្រសាសន៍ថា៖ សូមកុំមើលស្រាលកូវីដ-១៩ (Covid-19) ឱ្យសោះ អ្វីៗដែលយើងខ្ញុំធ្វើ គឺដើម្បីប្រជាពលរដ្ឋ តែសូមប្រជាពលរដ្ឋធ្វើអ្វីៗ ដើម្បីជីវិតខ្លួនឯង និងក្រុមគ្រួសារ។ សូមអនុវត្តតាមការផ្សព្វផ្សាយរបស់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ។





0 comments:

Post a Comment