ក្រុមបាល់ទាត់ឥន្រ្ទីយ៍ដែកស្រុកអូររាំងឪលើកពានថ្ងៃនេះ ក្រោមអធិបតីភាពលោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ


ពិធីប្រកួតបាល់ទាត់មហាជនដណ្ដើមពានរង្វាន់ ០៩ វិច្ឆិកា ក្រោមការឧបត្ថម្ភរបស់សប្បុរសជនក្នុងស្រុក និងក្រៅស្រុក និងអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន អូររាំងឪ ថ្ងៃនេះ ត្រូវបានបញ្ចប់ក្រោមលទ្ធផល 2:1 រវាងក្រុមឥន្ទ្រីដែក និងក្រុម OreangOv united ។




ក្រោយការប្រកួតរយៈពេលពីរថ្ងៃ និងឆ្លងកាត់ការជម្រុះ 8ក្រុមចុងក្រោយ លទ្ធផលផ្ដាច់ព្រាត់ទទួលបានជ័យជំនះដោយក្រុមឥន្ទ្រីដែកស្រុកអូររាំងឪជាអ្នកនាំមុខ រហូតឈានដល់ការលើកពាននៅក្នុងថ្ងៃនេះ។






គួរបញ្ជាក់ផងដែរថា លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជូនដល់កីឡាករជ័យលាភី លេខ 1 លេខ 2 និងលេខ 3។ ក្នុងនោះផងដែរលោកក៏បានឧបត្ថម្ភជាថវិកា និងសម្ភារៈមួយចំនួនជូនដល់កីឡាករជ័យលាភីលេខ 1 ដល់លេខ 3 ដើម្បីជាការលើកទឹកចិត្តឲ្យកីឡាករទាំងអស់ខិតខំប្រឹងប្រែងបន្តទៀត។



ជាមួយនោះដែរ លោកអភិបាល បាននាំយកថវិការបស់ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ និងថវិការបស់សប្បុរសជនឧបត្ថម្ភដល់ក្រុមកីឡាដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ និងគណៈកម្មការរៀបចំការប្រកួត ក្នុងនោះ ៖ 
       -  ក្រុមកីឡាដែលទទួលបានចំណាត់ថ្នាក់លេខ ១ ទទួលបានពាន ១ ថវិកា ១,០០០,០០០រៀល និងបាល់ចំនួន ០៥ 
      -  ក្រុមកីឡាដែលទទួលបានចំណាត់ថ្នាក់លេខ ២ ទទួលបានមេដាយ ១ ថវិកា ៦០០,០០០រៀល និងបាល់ចំនួន ០៣ 
      -  ក្រុមកីឡាដែលទទួលបានចំណាត់ថ្នាក់លេខ ៣ ទទួលបានមេដាយ ១ ថវិកា ៤០០,០០០រៀល និងបាល់ចំនួន ០២ 
      -  ឧបត្ថម្ភគណៈកម្មការរៀបចំការប្រកួត ថវិកា ១២០ដុល្លារ និងប្រជាការពារថវិកា ២០០,០០០រៀល












ដើម្បីទទួលបានរូបភាពជាច្រើនទៀតសូមចូលទៅក្នុង៖
Facebook: អនុស្សាវរីយ៍ស្រុកអូររាំងឪ

0 comments:

Post a Comment