This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក និងសហការី បានអញ្ជើញរួមដំណើរឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសកុសលប្រគេនព្រះវិញ្ញាណក្ខន្ធព្រះសីលសំវរ ឡឹង​ ធៀម​ ព្រះរាជាគណ:ថ្នាក់ចត្វា​ នៅវត្ត​សេតហត្ថី​ (ហៅវត្តដំរិល​) ឃុំដំរិល​ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ៈ


ព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយលោកប្រធានក្រុមប្រឹក្សាស្រុក និងសហការី បានអញ្ជើញរួមដំណើរឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសកុសលប្រគេនព្រះវិញ្ញាណក្ខន្ធព្រះសីលសំវរ ឡឹង​ ធៀម​ ព្រះរាជាគណ:ថ្នាក់ចត្វា​ នៅវត្ត​សេតហត្ថី​ (ហៅវត្តដំរិល​) ឃុំដំរិល​ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សូមអញ្ជើញទស្សនានូវកម្រងរូបភាពខាងក្រោម៖
















លោក ឈីន សុខជា អភិបាលរងស្រុកអូររាំងឪ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីដំណើរការរបស់ការិយាល័យប្រជាពលរដ្ឋ


ព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ឈីន សុខជា អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុក និងលោកនាយករដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី កិច្ចដំណើរការរបស់ការិយាល័យប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តត្បូងឃ្មុំ។


គួរបញ្ជាក់ផងដែរថា សមាសភាពនៃស្រុកអូររាំងឪដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក ឈីន សុខជា អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក និងមេឃុំទាំង៧ ចំណុះរដ្ឋបាលស្រុកអូររាំងឪផងដែរ។




លោក ឈីន សុខជា ប្រធានក្រុមការងារយុវជនគណបក្សស្រុក និងសហការី អញ្ជើញចូលរួមពិធីបុណ្យសព លោក តាំង ប៉េងឡេង ត្រូវជាឪពុក តាំង ម៉េងរ៉ាត់ អភិបាលរងស្រុក


លោក ឈីន សុខជា ប្រធានក្រុមការងារយុវជនគណបក្សស្រុក និងសហការី បានចូលរួមពិធីបុណ្យសពលោក តាំង ប៉េងឡេង ឪពុកលោក តាំង ម៉េងរ៉ាត់ អភិបាលរងស្រុកអូររាំងឪ នៅភូមិលេខ២ ឃុំគងជ័យ និងបាននាំយកបច្ច័យមួយចំនួនរបស់ក្រុមជនបង្គោលស្រុក ចូលរួមពិធីបុណ្យផងដែរ។







ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩

លោកអភិបាលស្រុកអូររាំងឪ ផ្ញើសាររំលែកទុក្ខឧបាសិកា តាង ឆេងឡាយ ដែលត្រូវជាភរិយានៃសពលោក តាំង ប៉េងឡេង ត្រូវជាឪពុករបស់លោក តាំង ម៉េងរ៉ាត់ អភិបាលរង នៃគណៈអភិបាលស្រុកអូររាំងឪ


ព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក និងលោក លី ណារិន ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក និងជុំវិញស្រុក ចូលរួមរំលែកទុក្ខជាមួយឧបាសិកា តាង ឆេងឡាយ ដែលត្រូវជាភរិយានៃសពលោក តាំង ប៉េងឡេង ជាឪពុករបស់លោក តាំង ម៉េងរ៉ាត់ អភិបាលរងស្រុកអូររាំងឪ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ នៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។











កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យសេចក្ដីព្រាងផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២០-២០២២)


នៅរសៀលថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលស្រុកអូររាំងឪបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យសេចក្ដីព្រាងផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២០-២០២២) របស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ។



កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុកនាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក និងមេឃុំទាំង៧ ចំណុះរដ្ឋបាលស្រុកអូររាំងឪ។







អង្គប្រជុំដំណើរការក្រោមការត្រួតពិនិត្យ និងពិភាក្សា កែសម្រួលអត្ថន័យ ខ្លឹមសារ និងទិន្នន័យមួយចំនួនពីតាមបណ្តាអង្គភាព ការិយាល័យជុំវិញស្រុក ដើម្បីញ៉ាំងឱ្យសេចក្ដីព្រាងផែនការអភិវឌ្ឍន៍នេះក្លាយជាឯកសារគតិយុត្តសំខាន់សម្រាប់ជាមូលដ្ឋានជំនួយស្មារតីចំពោះមន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងស្រុកអូររាំងឪ។



នៅក្នុងកិច្ចប្រជុំនេះដែរ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ ក៏បានរំលេចនូវតួនាទី ភារកិច្ច និងរចនាសម្ព័ន្ឋគ្រប់គ្រងថ្មី និងទិសដៅអនុវត្តការងារបន្ត ដោយយោងទៅតាមអនុក្រិតលេខ១៨៤ អនក្រ.បក ។ ទន្ទឹមនឹងនេះដែរ លោកក៏បានលើកទឹកចិត្តមន្រ្តីគ្រប់ជាន់ថ្នាក់ឱ្យមានស្មារតីបំពេញភារកិច្ចរៀងខ្លួនឱ្យរិតតែមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 


@រដ្ឋបាលស្រុកអូររាំងឪ