លោក ឈីន សុខជា អភិបាលរងស្រុកអូររាំងឪ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០៣ភូមិ

លោក ឈីន សុខជា អភិបាលរងស្រុក (ក្នុងឯកសណ្ឋានអាវពណ៌ខៀវ)

ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ លោក ឈីន សុខជា អភិបាលរងស្រុក តំណាងលោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក និងលោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចំនួន ០៣ភូមិ (ភូមិមៀន ភូមិមេលោង និងភូមិកំពូលសេរី) សរុប ៤,២៦៣ក្បាលដី ដែលប្រារព្ធធ្វើនៅបរិវេណវត្តមៀន ស្ថិតនៅភូមិមៀន ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។





ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យនានានៃរដ្ឋបាលស្រុក លោកអធិការរងនគរបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមប្រឹក្សាឃុំមៀន ថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អញ្ជើញមកពីភូមិទាំងបី សរុបប្រមាណជាង ៣០០នាក់។
















Fb: អនុស្សាវរីយ៍ស្រុកអូររាំងឪ

0 comments:

Post a Comment