Home »
កិច្ចប្រជុំ
,
សកម្មភាពគណៈអភិបាល
» លោក ឈីន សុខជា អភិបាលរងស្រុកអូររាំងឪ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីដំណើរការរបស់ការិយាល័យប្រជាពលរដ្ឋ
លោក ឈីន សុខជា អភិបាលរងស្រុកអូររាំងឪ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីដំណើរការរបស់ការិយាល័យប្រជាពលរដ្ឋ
ព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ឈីន សុខជា អភិបាលរងស្រុក តំណាងលោកអភិបាល នៃគណៈអភិបាលស្រុក និងលោកនាយករដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី កិច្ចដំណើរការរបស់ការិយាល័យប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ផងដែរថា សមាសភាពនៃស្រុកអូររាំងឪដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក ឈីន សុខជា អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក និងមេឃុំទាំង៧ ចំណុះរដ្ឋបាលស្រុកអូររាំងឪផងដែរ។





0 comments:
Post a Comment