នៅរសៀលថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលស្រុកអូររាំងឪបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យសេចក្ដីព្រាងផែនការអភិវឌ្ឍន៍៥ឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២០-២០២២) របស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុកនាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក និងមេឃុំទាំង៧ ចំណុះរដ្ឋបាលស្រុកអូររាំងឪ។
អង្គប្រជុំដំណើរការក្រោមការត្រួតពិនិត្យ និងពិភាក្សា កែសម្រួលអត្ថន័យ ខ្លឹមសារ និងទិន្នន័យមួយចំនួនពីតាមបណ្តាអង្គភាព ការិយាល័យជុំវិញស្រុក ដើម្បីញ៉ាំងឱ្យសេចក្ដីព្រាងផែនការអភិវឌ្ឍន៍នេះក្លាយជាឯកសារគតិយុត្តសំខាន់សម្រាប់ជាមូលដ្ឋានជំនួយស្មារតីចំពោះមន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងស្រុកអូររាំងឪ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ ក៏បានរំលេចនូវតួនាទី ភារកិច្ច និងរចនាសម្ព័ន្ឋគ្រប់គ្រងថ្មី និងទិសដៅអនុវត្តការងារបន្ត ដោយយោងទៅតាមអនុក្រិតលេខ១៨៤ អនក្រ.បក ។ ទន្ទឹមនឹងនេះដែរ លោកក៏បានលើកទឹកចិត្តមន្រ្តីគ្រប់ជាន់ថ្នាក់ឱ្យមានស្មារតីបំពេញភារកិច្ចរៀងខ្លួនឱ្យរិតតែមានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
@រដ្ឋបាលស្រុកអូររាំងឪ














0 comments:
Post a Comment