ព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំកិច្ចប្រជុំរៀបចំផែនការលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាពឯកឧត្តម ហេរ ស៊ីម៉ែន ទីប្រឹក្សាអមក្រសួងបរិស្ថាន និងលោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងទទួលបន្ទុក នាយករដ្ឋបាលសាលាស្រុក ប្រធានការិ.អន្តរវិស័យ ប្រធានការិ.បរិស្ថាន មេឃុំគងជ័យ មេឃុំអំពិលតាពក និងមេភូមិពាក់ព័ន្ធ។
@រដ្ឋបាលស្រុកអូររាំងឪ





0 comments:
Post a Comment