នេះជាខួប ៤១ឆ្នាំ ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ឆ្នាំ១៩៧៨-២ធ្នូ ឆ្នាំ២០១៩) នៅឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ រណសិរ្ស ២ធ្នូ បានរំដោះ និងសង្គ្រោះជីវិតយើងទំាងអស់គ្នា និងបានស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់។
«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។
គេអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សូមអំពាវនាវដល់ សមាជិក សមាជិកា យុវជនជំនាន់ក្រោយ ទំាងអស់លើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីសេ្នហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបពោ្ចញអស់កម្លាំងកាយចិត្ដ ក្នុងការបម្រើប្រទេសជាតិ តាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ។
នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារថ្នាក់ជាតិ និង ថ្នាក់កណ្តាលចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទីញមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅទីស្នាក់ការគណបក្សឃុំ ទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ប្រធាន អនុប្រធានសមាជិក សមាជិកា ចុះជួយឃុំ ស្រុក ក្នុងមូលដ្ឋានស្រុកអូររាំងឪ ប្រមាណជាង៦០០នាក់ផងដែរ។
បន្ទាប់ពីការអាននូវសន្ទរកថា សម្តេចអគ្គមហាពញ្ញា ចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយលោកប្រធានគណបក្សស្រុកអូររាំងឪ រួចមក ឯកឧត្តមប្រធានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនក្នុងមូលដ្ឋាន។
ឯកឧត្តមបានមានប្រសាសន៍បន្តថា បុព្វបុរសយើងបានបន្សល់ទុកនូវមរតកវប្បធម៌ ធនធានធម្មជាតិដ៏មហាសាលសម្រាប់យើងទាំងអស់គ្នាដូចនេះយើងជាកូនចៅជំនាន់ក្រោយ ត្រូវខិតខំកសាងស្នាដៃ និង សម្ធិទិផលថ្មីៗបន្ថែមទៀតជូនជំនាន់ក្រោយរបស់យើងដែរ។ ឈរលើមូលដ្ឋានគ្រឹះនៃគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មាតុភូមិ និងប្រជាប្រជាជនកម្ពុជាកំពុងទទួលបានធម្មនុញ្ញផលពីសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដីរឹងមាំប្រមាណ៧ភាគរយប្រមាណជាង ២ទស្សវត្យ។
ការណ៍នេះយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច ចំពោះសច្ចធម៌ប្រវត្តិសា្រស្តកម្ពុជាគឺ បើគ្មាន២ធ្នូ ក៏គ្មានថ្ងៃ៧មករា បើគ្មាន៧មករា ក៏គ្មានកម្ពុជាសព្វថ្ងៃនេះដែរ។នៅក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានចុះពិនិត្យទីតាំងសក្តានុពលកសិកម្ម នៅស្ទឹងប្រយ៉ាក ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ផងដែរ។



























0 comments:
Post a Comment