លោកអភិបាលស្រុកអូររាំងឪដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដោយផ្ទាល់ចុះល្បាតតាមមូលដ្ឋាន

 នៅរាត្រីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ បានអញ្ជើញដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះល្បាតតាមមូលដ្ឋានសំខាន់ៗនៅក្នុងស្រុកអូរាំងឪ ដើម្បីទទួលបានព័ត៌មាន នឹងមានវិធានការទប់ស្កាត់ទាន់ពេលវេលាក្នុងករណីមានរឿងមិនប្រក្រតីកើតឡើង។




លោកអភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ ដែលជានិច្ចកាល តែងបារម្ភ និងយកចិត្តទុកដាក់ទៅលើសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចនេះ ការដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ល្បាតតាមមូលដ្ឋានផ្សេងៗគឺជាការចាំបាច់ណាស់ក្នុងការយកចិត្តទុកដាក់ទៅលើសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ លើកកម្ពស់អភិបាលកិច្ចល្អ ជាពិសេសអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានល្អ និងមានលក្ខណៈស៊ីជម្រៅ។




 ថ្លែងនៅក្នុងឱកាសនាៗ លោកអភិបាលស្រុកតែងតែផ្តោតសំខាន់ទៅលើការលើកកំពស់វិស័យអប់រំ ការបណ្ដុះធនធានមនុស្ស លើកស្ទួយវិស័យកសិកម្ម ចលនាយុវជនអោយមានឯកភាពផ្ទៃក្នុង ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋ សំដៅធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងសន្តិភាព។



ដឹកនាំកំលាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះល្បាតតាមមូលដ្ឋានក្នុងស្រុកអូររាំងឪ ។យប់ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

0 comments:

Post a Comment