អភិបាលស្រុកអូររាំងឪ៖ អត្ថន័យនៃការពិសាអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិវាបុណ្យឯករាជ្យជាតិ


សម្រាប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដាឃុំទាំង៧ នៅស្រុកអូររាំងឪ ក៏ដូចជានៅតាមការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ បានរៀបចំការទទួលទានអំបុកសាមគ្គីរួមគ្នា ក្រោមឈ្មោះថា អំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ឬ អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពេលដែលប្រជាជនខ្មែរទូទាំងប្រទេសរីករាយនៅថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាឯករាជ្យជាតិ ០៩ វិច្ឆិកាឆ្នាំ១៩៥៣ ដល់ថ្ងៃ ០៩ វិច្ឆិកា ឆ្នាំ២០១៩។





ពិធីទទួលទានអំបុកកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅស្រុកអូររាំងឪម្សិលមិញនេះ គឺធ្វើឡើងចំពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាន និងកំពុងរីករាយអបអរសាទរនូវទិវាឯករាជ្យជាតិ ០៩ វិច្ឆិកា ទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ ដែលពេលវេលានេះគឺជាឱកាសមួយដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបានជួបជុំគ្នាពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាត្រៀមខ្លួនអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ដែលប្រជាពលរដ្ឋខ្មែរយើងតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងការគោរពរំលឹកដល់វីរភាពនៃវីរបុរសទាហានជើងទឹកជំនាន់ដើមដែលបានពលីជីវិតក្នុងការធ្វើសឹកសង្គ្រាមតាមផ្លូវទឹក ព្រមទាំងរំលឹកដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់ការងារកសិកម្មដល់ប្រជាកសិករជារៀងរាល់ឆ្នាំ។




ដែលសកម្មភាពទាំងនេះពិតជាបានបង្ហាញយ៉ាងត្រចះត្រចង់នូវសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស គឺបានមកដោយសារស្រុកមានស្ថេរភាព ក្រោមម្លប់សុខសន្តិភាពពេញផ្ទៃប្រទេសនិងអភិវឌ្ឍន៍គ្រប់វិស័យ។



ពិធីនេះប្រារព្ធឡើងដោយភាពសប្បាយរីករាយ ដែលនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាប្រទេសយើងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត តាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអញ្ជើញរួបរួមគ្នាពិសាអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការពិសាអំបុកនេះក៏មានអត្ថន័យប្រឆាំងដល់ជនក្បត់ជាតិដែលមានចេតនាប៉ុនប៉ងបំផ្លាញអធិបតីជាតិ បំផ្លាញសន្តិភាពនៅក្នុងប្រទេស នឹងបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋសប្បាយចិត្តមានការយល់ដឹងមិនចាញ់ឧបាយកលរបស់ជនក្បត់ជាតិឡើយ។



0 comments:

Post a Comment