វត្តមានចូលរួមប្រជុំចូលជួរ : លោកអធិការរង -លោកនាយ - នាយរង និងមន្ត្រីផ្នែក. លោកនាយ - នាយរងប៉ុស្តិ៍ សរុបរួមចំនួន៤៦ នាក់។
លោកបន្តថា៖ កងកម្លាំងទូទាំងស្រុក ត្រៀមខ្លួនរួចរាល់ទទួលបញ្ជា ទប់ស្កាត់និងបង្ក្រាបក្រុមក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ នេះជាការលើកទឹកចិត្ត ក្រោមការយកចិត្តទុកខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំស្រុកចំពោះកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារសុខសុវត្ថិភាពជូនប្រទេសជាតិ និងត្រៀមខ្លួនជាស្រេចទទួលបញ្ជាទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជាធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដូចជនក្បត់ជាតិ ទណ្ឌិត សម រង្សុី និងបក្ខពួក កំពុងបង្កចលាចលវឹកវរដល់ស្ថេរភាពសង្គមជាតិម្តងហើយម្តងទៀតនោះឡើយ។
គួរបញ្ជាក់ផងដែរថា អធិការនគរបាលស្រុកអូររាំងឪដឹកនាំដោយលោក លឿង រដ្ឋា បានគូសបញ្ជាក់ថា អធិការនគរបាលស្រុក មិនអនុញ្ញាតឱ្យមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងដែនសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកបានឡើយ ជាពិសេស គឺសកម្មភាពក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខដ៏ខ្លីនេះ។







0 comments:
Post a Comment