ព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហេង សំរិន ចក បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ក្រោមអធិបតីភាពឯកឧត្តម ឈឿន ចាន់ថន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ និងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាង សុផ្លែត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានអូររាំងឪ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក លោក បាន បុត្តា ទីប្រឹក្សាក្រសួងសុខាភិបាល និងមានការចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំចក លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សសរុបចំនួន ៨៥០នាក់។
ក្នុងពិធីនេះដែរ ឯកឧត្តមគណៈអធិបតី និងក្រុមការងារ បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មានដូចខាងក្រោម ៖
១.ឯកឧត្តម ឈឿន ចាន់ ថន ឧបត្ថម្ភថវិកាចំនួន ៧,៧២៦,០០០រៀល និង៣០០ដុល្លារ ដល់លោកគ្រូ អ្នកគ្រូវិទ្យាល័យ ហេង សំរិន ចក លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាជ្រួល ក្រុមរបាំមជូនពរ ក្រុមដឹកនាំបង្ហាត់រឿង ក្រុមសិស្សលេងកំផ្លែង សម្ភារសិក្សា និងរៀបចំពិសារ អាហាសាមគ្គី និងសម្រាប់កសាងចំនួន ៤,០០០ដុល្លារ។
២. ឯកត្តម នួន វុទ្ធី ឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ សម្រាប់ចាក់ផ្លូវបេតុងចូលវិទ្យាល័យ
៣. លោក បាន បុត្ថា ឧបត្ថម្ភម៉ូតូ Wave ចំនួន ០២គ្រឿង ដល់សិស្សដែលប្រឡងជាប់និន្ទេស A ចំនួន ០២នាក់ និងសំលៀកបំពាក់ ៤១សម្រាប់ ដល់លោកគ្រូ អ្នកគ្រូ។
៤. ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំចក បានឧបត្ថមថវិកាដល់វិទ្យាល័យចំនួន ៥០០,០០០រៀល និងថវិកា ២,៥០០,០០០រៀល សម្រាប់ជួសជុលផ្លូវពីភូមិចក ទៅភូមិត្រពាំងទា ឃុំចក។
















0 comments:
Post a Comment