មុននេះលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់ Fresh News ថា បុរសនោះបានស្លាប់ដោយសារខ្យល់គរ មិនមែនស្លាប់ដោយសារ COVID-19 ឡើយ។ “វេលាម៉ោងប្រហែល៧៖៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន ៣ថ្ងៃជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់។ មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើហើយសន្និដ្ឋានថា គាត់ស្លាប់ដោយសារខ្យល់គរ ខណៈមុនពេលស្លាប់ បុរសរូបនេះបានប្រើថ្នាំផ្តាសាយយកមកលេបផងដែរ”។
ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះ គឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៊ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃ មុនចូលមកដល់កម្ពុជាវិញ។ ពេលមកដល់កម្ពុជា បុរសនោះតម្រូវឲ្យធ្វើចត្តាឡីស័កនៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ដោយឡែកលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលវិញ មិនបានបញ្ជាក់បន្ថែមពីមូលហេតុនាំឲ្យបុរសខាងលើស្លាប់នោះទេ ដោយលោកជំទាវឆ្លើយតបថា “ខ្ញុំឃើញខាងមន្ទីរសុខាភិបាលឆ្លើយជូនអ្នកសារព័ត៌មានហើយ។ បើខ្ញុំមានព័ត៌មានបន្ថែម ខ្ញុំនឹងជម្រាបជូនទៀត”។
×
អ្នកកំពុងមានបញ្ហាអីមែនទេ?

0 comments:
Post a Comment