ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំអញ្ជើញជាអធិបតីក្នុងសកម្មភាពអនុវត្តកម្មវិធីឧបត្ថម្ភសាច់ជូនគ្រួសារក្រីក្រ និងរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅឃុំចំនួន ៤ក្នុងស្រុកអូររាំងឪ

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ

ឃុំដំរិល, ចក, ទួលសូភី និងឃុំគងជ័យ ស្រុកអូររាំងឪ
ព្រឹកថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយលោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរជំនាញ លោក ឈីន សុខជា អភិបាលស្រុកស្ដីទី លោក ជៀប សំអាត អភិបាលរងស្រុក និងការិយាល័យជំនាញពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យការអនុវត្តផ្ទាល់ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅឃុំដំរិល ឃុំចក ឃុំទួលសូភី និងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានផ្ដាំផ្ញើដល់អ្នកអនុវត្តផ្ទាល់ ថ្នាក់ដឹកនាំភូមិ ឃុំ សូមអនុវត្តកិច្ចការនេះទៅតាមនីតិវិធីដែលបានកំណត់ ប្រកបដោយសុក្រឹតភាព និងតម្លាភាព។ បន្ទាប់មកទៀត ឯកឧត្ដម និងក្រុមការងារ បានអញ្ជើញចុះពិនិត្យផ្ទាល់ដំណើរការសម្ភាសន៍ដល់ទីតាំងផ្ទះប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំ ប្រជាពលរដ្ឋមានប័ណ្ណសមធម៌ដែលទើបបើកប្រាក់គោលនយោបាយបានពីរាជរដ្ឋាភិបាល និងដំណើរការបើកប្រាក់ជូនប្រជាពលរដ្ឋនៅតាមទីតាំងវីង (Wing) ផងដែរ។
....
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺជាកម្មវិធីអន្តរាគមន៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលមានការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់គ្រួសារដែលមានប័ណ្ណសមធម៌ប្រភេទទី១ និង២។ ការគ្រប់គ្រង ការដឹកនាំ និងការសម្របសម្រួលអនុវត្តកម្មវិធី និងប្រើប្រាស់រចនាសម្ព័ន្ធស្ថាប័នដែលមានស្រាប់ របស់កម្មវិធីផ្តល់សាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីធានានិរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាពការចំណាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។





ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនេះ ក្រសួង បានណែនាំរួចមកហើយ ហើយមន្ទីរក៏បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាល ដោយផ្តោតសំខាន់ទៅលើបច្ចេកទេស ក្នុងការអនុវត្តកម្មវិធី តាមប្រព័ន្ធបច្ចេកវិទ្យា(ថេបប្លេត)។ វគ្គបណ្ដុះបណ្ដាលនេះផ្តោតសំខាន់ទៅលើ ១-កំណត់ឲ្យបាននូវបញ្ហាប្រឈម បើកំពុងកើតមានលើប្រព័ន្ធ CTP-WC និងរកវិធីសាស្ត្រដោះស្រាយ ២-ខិតខំត្រង់ត្រាប់ស្ដាប់បទបង្ហាញរបស់លោកគ្រូ អ្នកគ្រូអំពីការប្រើប្រាស់មុខងារថ្មី App ថ្មី និង ៣-ទទួលអនុវត្តផែនការសកម្មភាពបន្ត។











ប័ណ្ណសមធម៌ ដែលបានចេញឱ្យប្រើប្រាស់ទូទាំងប្រទេសកម្ពុជា ដោយប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយប័ណ្ណនេះមានអត្ថប្រយោជន៍ និងសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រផ្តល់ជូននូវកម្មវិធីផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ក្នុងអំឡុងជួបវិបត្តិកូវីដ១៩ នេះ ដោយគ្រួសារខ្លះមិនអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវភាពរស់នៅបាន ទើបសម្តេចបានដាក់ចេញនូវគោលនយោបាយផ្តល់ជូននូវសាច់ប្រាក់ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រនេះផងដែរ ហើយសាច់ប្រាក់ដែលទទួលបាននាពេលនេះ គឺមិនមានការកាត់សូម្បីតែមួយកាក់ មួយសេនពីបងប្អូនឡើយ មានន័យថារាល់សេវាទាំងអស់ជាបន្ទុករបស់រដ្ឋ នៅពេលបងប្អូនប្រជាពលរដ្ឋទៅបើកប្រាក់នៅក្រុមហ៊ុនវីងវេលុយ(wing) គឺទទួលបានប្រាក់គ្រប់ចំនួន ឧទាហរណ៍ ៖ប្រសិនបើទទួលបាន ២០ ម៉ឺនរៀល គឺត្រូវបាន២០ ម៉ឺនរៀល ដូច្នេះមិនមានកាត់សេវាអ្វីទាំងអស់ ប្រសិនបើមានការកាត់ថ្លៃសេវា សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីធ្វើដោះស្រាយជូនជាបន្ទាន់ផងដែរ៕

















©️ អនុស្សាវរីយ៍ស្រុកអូររាំងឪ

0 comments:

Post a Comment