Home »
ពត៌មានផ្សេងៗ
,
សកម្មភាពគណៈអភិបាល
» ឯកឧត្ដម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បាននាំយកទេយ្យវត្ថុ និងទានព្រះវស្សាប្រគេនវត្តចំនួន៤ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ
ឯកឧត្ដម ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ បាននាំយកទេយ្យវត្ថុ និងទានព្រះវស្សាប្រគេនវត្តចំនួន៤ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ
#ឃុំព្រះធាតុ ៖ ព្រឹក ០៣ កក្កដា ២០២០
ឯកឧត្ដម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ អមដំណើរដោយឯកឧត្ដម រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ពុទ្ធ សូរិទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ ព្រមទាំងសហការី និងលោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក និងសហការី ក្រុមប្រឹក្សាឃុំ បាននាំយកទេយ្យវត្ថុផ្សេងៗ និងទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤វត្ត ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយធ្វើរួមនៅវត្តនទីបព្វតារាម (ថ្មីលើ) រួមមានវត្តព្រះធាតុបាស្រី វត្តកថាវត្ថុមន្តារាម (ទួលឃ្លាំង) វត្តសុវណ្ណគិរី (ស្ទឹងអង្កាញ់) និងវត្តនទីបព្វតារាម (ថ្មីលើ)។
Fb: អនុស្សាវរីយ៍ស្រុកអូររាំងឪ
























0 comments:
Post a Comment