ប្រជាពលរដ្ឋចំនួន ៦១គ្រួសារនៅឃុំចក ស្រុកអូររាំងឪ ដែលជាជនងាយរងគ្រោះទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ


ព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ រួមជាមួយក្រុមការងារថ្នាក់ខេត្ត​ លោក ងួន​ ប៊ុណ្ណាន​ អភិបាល​ នៃគណ:អភិបាលស្រុក​ លោក លី ណារិន ប្រធានក្រុមប្រឹក្សាស្រុក និងក្រុមការងារថ្នាក់ស្រុក ឃុំ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយ:សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឧបត្ថម្ភជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ស្ត្រីមេម៉ាយ និងជនពិការចំនួន​ ៦១គ្រួសារ​ នៅឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ​ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន​ ២០,០០០រៀល។
សូមទស្សនានូវកម្រងរូបភាពខាងក្រោម៖





































@អនុស្សាវរីយ៍ស្រុកអូររាំងឪ

0 comments:

Post a Comment