អភិបាលស្រុកអូររាំងឪ ក្នុងនាមជាអ្នកតំណាងមួយរូបនៃខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងសន្និសីទសារពត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តត្បូងឃ្មុំ

 


នេះមិនមែនត្រឹមតែជាមោទកភាពផ្ទាល់ខ្លួនសម្រាប់លោកអភិបាលស្រុកតែម្នាក់នោះទេ តែនេះអាចរាប់បានថាជាមោទកភាពសម្រាប់ប្រជាពលរដ្ឋនៃស្រុកអូររាំងឪទាំងអស់ ដែលតាមរយៈលោកអភិបាលស្រុក គឺត្រូវបានថ្នាក់ដឹកនាំជឿជាក់ និងសម្រេចជ្រើសរើសជាអ្នកតំណាងខេត្តត្បូងឃ្មុំជាមួយឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឥស្សរជនមួយចំនួនទៀតនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្រ្តីក្នុងថ្ងៃនេះ។ 

ក្នុងនាមជាអ្នកដឹកនាំក្នុងមូលដ្ឋានស្រុកអូររាំងឪ លោកបានប្រើសមត្ថភាពបំផុសឡើងនូវការព្រមព្រៀងដែលល្អប្រសើរ មានឯកភាពផ្ទៃក្នុង ព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនលោកផងដែរ។ ការឈានមកដល់ចំណុចនេះ ផ្ទុយពីភាពមានអំណួតក្អេងក្អាង លោកនៅតែជាអ្នកសិក្សារៀនសូត្រមិនឈប់ឈរដើម្បីអភិវឌ្ឍជំនាញ និងចំណេះដឹងដោយផ្សារភ្ជាប់ទំនាក់ទំនង បង្ហាត់បង្រៀន ចូលរួមការងារសង្គម ឬស្ដាប់អ្នកដទៃយ៉ាងយកចិត្តទុកដាក់។

មូលដ្ឋានគ្រឹះដែលនាំឱ្យលោកអាចកែប្រែមុខមាត់ស្រុកអូររាំងឪ រហូតឈានដល់ទទួលបានការគោរពស្រឡាញ់ពីមហាជន ទទួលបានការជឿជាក់យ៉ាងមុតស្រួចពីសំណាក់ថ្នាក់ដឹកនាំនោះគឺ សមត្ថភាពការងារ និងសេចក្ដីស្មោះត្រង់ ដែលរួមបញ្ចូលជាមួយចិត្តគោរព អាណិតស្រឡាញ់មិនប្រកាន់និន្នាការនយោបាយចំពោះប្រជាពលរដ្ឋទាំងអស់ទូទាំងស្រុក។ 


យើងខ្ញុំសូមអរគុណសន្តិភាព ដែលបានផ្ដល់ឱកាសយើងខ្ញុំអាចស្វែងរកបាននូវអ្នកដឹកនាំល្អនៅក្នុងមូលដ្ឋានរបស់យើងខ្ញុំ។ 🙏

..................

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃ្មុំ» ដែលមានវាគ្មិនអញ្ជើញចូលរួម​ ៖ 

ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ដត្បូងឃ្មុំ 

លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ 

លោក វ៉ែន អ៊ិន មេឃុំគងជ័យ​ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ​ រួមទាំងប្រធានក្រុមប្រឹក្សាក្រុង ស្រុក នានាក្នុងខេត្ដត្បួងឃ្មុំ។

0 comments:

Post a Comment