អភិបាលស្រុកអូររាំងឪ លោក ងួន ប៊ុណ្ណាន ថ្លែងសារអបអរសាទរចំពោះសិស្សានុសិស្សទូទាំងស្រុកក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១

 

ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាលឡើងវិញ ក្រសួងអប់រំបានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១។ ហើយថ្ងៃនេះ គណៈអភិបាលស្រុកអូររាំងឪ មានលោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានអញ្ជើញជាអធិបតីក្នុងទិវាបើកបវេសនកាល និងរំលឹកគុណគ្រូនៅវិទ្យាល័យពាមជាំង។ 

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុក បានមានប្រសាសន៍ថាក្មួយៗសម័យនេះ ពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅ​ក្រោម​ម្លប់​​សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបាន​សាង​សង់​អគារសិក្សាខ្ពស់ មានបន្ទប់រៀនស្អាត ធំទូលាយ វិស័យអប់រំល្អ និងមានគុណភាព។

កន្លងមកអត្រាកំណើនសិស្ស នៃការប្រឡងជាប់បាក់ឌុប និងសិស្សពូកែ ពីមួយឆ្នាំទៅ​មួយឆ្នាំ​គឺមានការកើនឡើង ហើយសង្ឃឹមថា ថ្នាក់ទី១២ ឆ្នាំនេះនឹងមានសិស្សប្រឡងជាប់បានច្រើន នឹងទទួល​បាន​និទ្ទេសល្អថែមទៀត។ ដូច្នេះសូមក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយជាទំពាំងស្នងឬស្សីសំរាប់អនាគត​ប្រទេស​ជាតិយើង។



សូម​អំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមខិតខំបន្តជួយផ្សព្វផ្សាយ​បន្ថែម​ទៀត​អំពីការរស់នៅបែបគន្លងថ្មី ដើម្បីជៀសវាងឆ្លងនូវជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សា​អនាម័យ​ឱ្យបានជាប់ជានិច្ច រាល់ការធ្វើដំណើរ ត្រូវពាក់ម៉ាស នឹងមានទឹកអាល់កុល ឬជែលលាងដៃ យកតាម​ខ្លួនជានិច្ច មិនត្រូវមានការជួបជុំគ្នានោះទេ ហើយជំងឺកូវីដ១៩ នេះ មិនមែនកើតមានតែ​នៅប្រទេស​កម្ពុជា​នោះ​ទេ​គឺកើតមាននៅទូទាំងសាកលលោក ដោយពុំទាន់មានថ្នាំព្យាបាលនោះទេ។

🙏 អរគុណសន្តិភាព ដែលបានធ្វើឱ្យប្រព័ន្ធអប់រំនៅកម្ពុជា ឈានឆ្ពោះទៅមុខជាបន្តបន្ទាប់ 🙏






0 comments:

Post a Comment