អភិបាលស្រុកអូររាំងឪ៖ រក្សាសន្តិភាព បន្តអភិវឌ្ឍន៍ ជាទិសស្លោកនៃចក្ខុវិស័យក្នុងការអភិវឌ្ឍក្នុងមូលដ្ឋាន

 


រក្សាសន្ដិភាព បន្តអភិវឌ្ឍន៍ នេះជាទិសស្លោកនៃចក្ខុវិស័យក្នុងការអភិវឌ្ឍសមិទ្ធផលនានាក្នុងមូលដ្ឋាន របស់លោកអភិបាលស្រុកអូររាំងឪ។ (មានសន្តិភាព មានការអភិវឌ្ឍ)



--------------

រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុក និងសហការី លោកមេឃុំ ក្រុមប្រឹក្សាឃុំគងជ័យ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសបើកការដ្ឋានគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ០៤ខ្សែ ប្រវែងសរុប ១,០៣៣ម៉ែត្រ ទទឹង ០៥ម៉ែត្រ ស្ថិតក្នុងភូមិទំនាប ភូមិថ្មី ភូមិលេខ១ និងភូមិលេខ២ នៃឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាគម្រោងអភិវឌ្ឍន៍ស្រុកឆ្នាំ២០២០ ដែលវិភាជន៍ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា។





គួរបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមូលដ្ឋាន បាន និងកំពុងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបន្តអភិវឌ្ឍន៍ទៅមុខជាបន្ដបន្ទាប់។ 


ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុកបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការចូលរួមថែរក្សា និងការពារសមិទ្ធផលនានាដែលបានអភិវឌ្ឍន៍រួចរាល់មកហើយ និងផ្ដល់ការយោគយល់ចំពោះផលប៉ះពាល់នានាក្នុងកំឡុងពេលកសាងផ្លូវ។ លោកក៏បានជូនដំណឹងផងដែរទៅកាន់បងប្អូនប្រជាពលរដ្ឋអំពីការផ្ដល់សេវាសាធារណៈនានារបស់រដ្ឋបាលស្រុក ដែលផ្ដល់ភាពងាយស្រួលក្នុងការទទួលយកសេវា ឬការបញ្ជាក់់ភាពស្របច្បាប់នានារបស់ប្រជាពលរដ្ឋ។








0 comments:

Post a Comment