មន្ត្រីចិនត្រូវអនុញ្ញាតឱ្យហូបស្រាបានតែថ្ងៃសៅរ៍​ អាទិត្យ​ បេីមានពិធីជប់លៀងទាល់តែសុំច្បាប់ជាមុន ដេីម្បីភាពរីកចម្រេីន!



អាជ្ញាធរចិនបានចេញបទបញ្ជាហាមឃាត់មន្ត្រីរាជការខ្លួនមិនឱ្យផឹកគ្រឿងស្រវឹងនៅក្រៅម៉ោងធ្វើការឡើយ។ នេះគឺដើម្បីជំរុញការអនុវត្តការងាររបស់ពួកគេនិងលើកស្ទួយមុខមាត់រដ្ឋាភិបាល។ ការផ្លាស់ប្តូរនេះអាចជួយឱ្យបុគ្គលិករដ្ឋផ្តោតអារម្មណ៍លើការងាររបស់ពួកគេនិងជៀសវាងកំហុសឆ្គ​ងបានយ៉ាងច្រើន។ 

វាត្រូវបានគេចា​ត់ទុកថាមានសារៈសំខាន់ផងដែរក្នុងការការពារការសូកប៉ាន់ដែលជារឿយៗកើតឡើងក្នុងអំឡុងពេលជួបពិសារអាហារក្រៅការិយាល័យដែលមានស្រា។ មន្ត្រីរាជការ និងបុគ្គលិកនៅក្នុងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ មិនត្រូវផឹកបន្ទាប់ពីធ្វើការនៅថ្ងៃធ្វើការតាមច្បាប់ដែលត្រូវបានអនុវត្តនៅក្នុងតំបន់ជាច្រើនរបស់ប្រទេសចិន។

នៅស្រុកឈីចាំងក្នុងហ្គាន់ស៊ូបុគ្គលិករដ្ឋាភិបាលមន្ត្រីរាជការ និងបុគ្គលិកនៅក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋត្រូវបានគេបញ្ជាមិនឱ្យទទួលទានគ្រឿងស្រវឹងក្នុងកំឡុងពេលនិងក្រោយពេល ៨ ម៉ោងនៅក្នុងការិយាល័យឡើយ។

សម្រាប់អ្នកដែលចង់ផឹកនៅថ្ងៃសម្រាក ពួកគេត្រូវផ្ញើពាក្យសុំទៅថ្នាក់លើរបស់ពួកគេជាមុននេះបើយោងតាមការចេញផ្សាយរបស់រដ្ឋាភិបាល។

អ្នកដាក់ពាក្យត្រូវតែបង្ហាញពីលក្ខណៈនៃព្រឹត្តិការណ៍ អត្តសញ្ញាណនៃអ្នកចូលរួមផ្សេងទៀតនិងថាតើពួកគេមានគម្រោងផឹកស្រាប៉ុន្មាន? Police នៅណានជីងដែលជារដ្ឋធានីនៃខេត្តជាំងស៊ូ បានទាមទារឱ្យមន្ត្រីទាំងអស់នៅក្នុងក្រុងថា មិនត្រូវផឹកស្រានៅថ្ងៃធ្វើការឡើយ គឺដើម្បី “កែលម្អការប្រព្រឹត្តរបស់កម្លាំង និងពង្រឹងវិន័យរបស់ខ្លួន” ៕

0 comments:

Post a Comment