អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪអំពាវនាវប្រជាពលរដ្ឋទាំងអស់សូមកុំជឿតាមការញុះញង់ ឬការបំផុសអូសទាញណាមួយដែលជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ច្បាប់។
(អូររាំងឪ)៖ ថ្លែងក្នុងឱកាសបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហមនៅភូមិជ្រៃសុខុម ឃុំដំរិលស្រុកអូររាំងឪ លោកអភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ បានបញ្ជាក់ថា "រាល់ការធ្វើសកម្មភាពទាំងឡាយដែលជាសកម្មភាពញុះញង់ បំផុសប្រមូលផ្ដុំប្រជាពលរដ្ឋឲ្យទៅចូលរួមក្នុងចលនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬក្នុងគោលបំណងធ្វើបដិវត្តន៍ពណ៌ គឺជាសកម្មភាពខុសច្បាប់"។
នេះជាការលើកឡើងរបស់លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២២០០ម៉ែត្រ នៅភូមិជ្រៃសុខុម ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
លោកអភិបាលស្រុកបានថ្លែងបន្តថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ មានក្រុមអគតិ ឬហៅថាពួកឧទ្ទាមក្រៅច្បាប់បានយកឱកាសពេលធ្វើបុណ្យទាន ទៅជាការប្រមូលផ្ដុំលួចលាក់ប្រជុំជាមួយនឹងប្រជាពលរដ្ឋ ដើម្បីរៀបចំផែនការទៅទទួលថ្នាក់ដឹកនាំរបស់ពួកគេ (ឧក្រិដ្ឋជន សម រង្ស៊ី និងបក្សពួក)ដែលមានផែនការមកស្រុកខ្មែរនៅក្នុងខែវិច្ឆិកាខាងមុខនេះ។







0 comments:
Post a Comment