អភិបាលស្រុកអូររាំងឪអញ្ជើញជាអតិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង ២,៧០០ម៉ែត្រ នៅឃុំចក ស្រុកអូររាំងឪ



លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង ២,៧០០ម៉ែត្រ ដែលជាគម្រោងមូលនិធិរដ្ឋបាលឃុំចក ឆ្នាំ២០១៩ និងបើកវេទិកាសាធារណៈស្តីពីភូមិ-ឃុំមានសុវត្ថិភាពផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខនយោបាយថ្មីៗមួយចំនួន និងឯកសារជំនួយស្មារតីសម្រាប់ការងារសាធារណៈមតិ  នៅភូមិត្រាចជ្រុំ ឃុំចក ស្រុកអូររាំងឪ ដោយមានការចូលរួមពី លោកមេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង៣ លោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន មន្រ្តីការិយាល័យធនធានទឹក និងឧតុនិយម លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំចក និងប្រជាពលរដ្ឋមកពីភូមិចំនួន២។ (រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩)






ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ បានបញ្ជាក់បន្ថែមជូនបងប្អូនប្រជាពលរដ្ឋ នូវ៖
1-ផ្សព្វផ្សាយការអនុវត្តគោលនយោបាយស្តីពី ភូមិ-ឃុំមានសុវត្ថិភាព
2-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត

3-ផ្សព្វផ្សាយឯកសារជំនួយស្មារតីសម្រាប់ការងារសារធារណៈមតិ។











0 comments:

Post a Comment