នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលាកជំទាវ អមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្រ្តីរាជការសាលាខេត្ត ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសហការី លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាស្រុក លោក លី ណារិន ប្រធានក្រុមប្រឹក្សាស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក និងលោកប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំព្រះធាតុ ប្រធាន អនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សស្រុក-ឃុំ និងប្រធាន អនុប្រធាន យុវជន សសយក ស្រុក-ឃុំ បានអញ្ជើញ ចូលរួមពីធីកាន់បិណ្ឌទី១៣ នៅវត្តសុវណ្ណគិរី (ហៅវត្តស្ទឹងអង្កាញ់) ស្ថិតនៅ ភូមិ២៧ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងបាននាំយកទេយ្យវត្ថុផ្សេងៗ ព្រមទាំងបច្ច័យសម្រាប់កសាងវត្ត ចំនួន ៧,៦០០,០០០រៀល (ប្រាំពីរ លានប្រាំមួយរយពាន់រៀលគត់)។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចូលរួមបច្ច័យកសាងចំនួន ៥,០០០,០០០ រៀល ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំវិញខេត្ត បច្ច័យកចំនួន ២,៦០០,០០០រៀល លោក ម៉ៅ ឌុង ប្រធាន សសយក ខេត្ត បានចូលរួមជាទេយ្យវត្ថុ និងបច្ច័យមួយចំនួន សរុបអស់បច្ច័យចំនួន ១,០០០,០០០រៀល និងក្រុមការងារយុវជនគណបក្សស្រុកចូលរួមជា ទេយ្យវត្ថុ និងបច្ច័យចំនួន ១០០,០០០រៀល ក្នុងកម្មវិធីបុណ្យនោះ ផងដែរ។













0 comments:
Post a Comment